នៅក្នុងការរស់នៅប្រចាំថ្ងៃមនុស្សគ្រប់រូបតែងតែខិតខំប្រឹងប្រែងក្នុងការប្រកបរបររកស៊ី ការសិក្សា ការធ្វើការងារក៏ប៉ុន្តែមានអ្នកជំនួញខ្លះជោគជ័យ អ្នកជំនួញខ្លះបរាជ័យ និស្សិតខ្លះជោគជ័យនិង និស្សិតខ្លះបរាជ័យ អ្នកធ្វើការខ្លះបរាជ័យ ខ្លះជោគជ័យ នោះគឺដោយសារតែបុគ្គលដែលបរាជ័យកំពុងតែផ្ទុកចំនុចបរាជ័យនៅក្នុងខ្លួនដោយមិនគិតពីភាពជោគជ័យ។ ដូច្នេះយុវវ័យត្រូវស្គាល់ខ្លួនឯងឱ្យបានច្បាស់និងបំពេញនូវចំណុចខ្វះខាតរបស់ខ្លួនបន្តិចម្ដងៗ។ មូលហេតុដែលជាចំណុច បរាជ័យទាំង១០ ដែលជាឧបសគ្គដ៏ធំក្នុងការឈានទៅរកភាពជោគជ័យមានដូចជា៖
1. មើលឃើញតែបញ្ហានិងវិបត្តិ
2. អាត្មានិយម
4. គេចវេសពីកំហុស មិនទទួលខុសត្រូវរាល់កំហុសដែលបានធ្វើ
5. មិនទទួលកំហុស (បន្ទោសអ្នកដទៃនិងស្ថានភាព)
6. គិតខ្លី ងាយបោះបង់
7. ទុទ្ទិដ្ឋិនិយម
8. មិនអាចគ្រប់គ្រងខ្លួនឯង
បើសិនជាចង់ក្លាយជាមនុស្សម្នាក់ដែលមានភាពជោគជ័យក្នុងជីវិត មនុស្សគ្រប់រូបគួរជៀសវៀង ហើយប្រសិនបើលោកអ្នក មានចំណុចខាងលើនៅក្នុងខ្លួនអ្នកគួរតែបោះបង់វាចោល ឬកុំឱ្យចំណុចទាំងនោះមាន មកធ្វើជាបញ្ហាដល់ការជោគជ័យរបស់លោកអ្នកបានឱ្យសោះ៕
នៅពេលដែល មនុស្សយើងម្នាក់ៗ មានការខ្ជិលច្រអូសនៅក្នុងខ្លួនហើយ តែងតែមានលេស គ្រប់បែបយ៉ាង ដើម្បីដោះស្រាយចំពោះការងារដែលត្រូវធ្វើនោះ។ ហើយចំណុចទាំងនោះមាន ដូចជា៖
- អាងថា ព្រឹកពេក (អតិបាតោ)
- អាងថា ល្ងាចពេក (អតិសាយំ)
- អាងថា ក្តៅពេក (អតិឧណ្ហំ)
- អាងថា ត្រជាក់ពេក (អតិសីតំ)
- អាងថា ស្រេចពេក (អតិបិបាសិតោ)
- អាងថា ឃ្លានពេក (អតិច្ឆាតោ)
មនុស្សអ្នកប្រាថ្នាសេចក្តីចម្រើនដោយភោគទ្រព្យគប្បីវៀចាកហេតុជាគ្រឿងធ្វើឱ្យវិនាសទាំង៦ ប្រការនេះ៕
No comments:
Post a Comment