ល្ងខ្មៅ គឺជាគ្រាប់ធញ្ញជាតិមួយប្រភេទភេទដែលមានគុណតម្លៃសម្រាប់សុខភាពមនុស្សយើងមិនអាចកាត់ថ្លៃបាន ហើយជាពិសេសវាងាយស្រួលរកថែមទៀតផង ។
មនុស្សយើងកាលពីសម័យដើម
បានយកល្ងខ្មៅមកធ្វើជាឪសថសម្រាប់តភ្ជាប់ឆ្អឹងដែលបាក់អោយជាប់គ្នាឡើងវិញ
ដែលជាហេតុធ្វើអោយគេដឹងថា
ល្ងខ្មៅគឺជាកំពូលឪសថដែលអាចព្យាបាលជំងឺឆ្ងឆ្អឹងបានយ៉ាងមានប្រសិទ្ធភាព
ប៉ុន្តែអ្វីដែលសំខាន់ជាងនេះទៅទៀតនៅពេលដែលពេលវេលាប្រែប្រួល
វិទ្យាសាស្រ្តក៏កាន់តែរីកចម្រើនខ្លាំង នោះលោក ឌុកទ័រប្រាណយ៉ាខុងថះវិលឺត
ដែលជាឌយកទ័រម្នាក់ដែលបង្រៀនបណ្តា ឌុកទ័រផ្សេងៗទៀតនៅប្រទេសថៃ
បានរកឃើញនូវគុណតម្លៃថ្មីដ៏អស្ចារ្យដែលមាននៅក្នុងគ្រាប់ល្ងខ្មៅគឺ
សារធាតុសេសាមីន ដែលអាចព្យាបាលជម្ងឺរលាក់គ្រប់ប្រភេទរបស់មនុស្សយើង មិនថាជាជម្ងឺ រលាក់ក្រពះ, រលាក់សួត, រលាក់ថ្លើម,......។ល។
ហើយអ្វីដែលសំខាន់គឺថា
សារធាតុសេសាមីន នៅអាចព្យាបាលជម្ងឺដុះដុំសាច់បានយ៉ាងមានប្រសិទ្ធភាពថែមទៀតផង ដែលជម្ងឺប្រភេទនេះមនុស្សយើងច្រើហៅថា
ដុះដុំគីស មានដូចជា គីសដោះ, គីសខ្សែ, គីសដៃស្បូន ជាដើម គឺ អាចចូលទៅសម្លាប់មេរោគនិងព្យាបាលបានយ៉ាងពួកែបំផុត ។
បច្ចុប្បន្នមនុស្សយើងសំបូរកើតដុំគីសនេះណាស់
ដោយសារតែជម្ងឺទាំងនេះគឺបណ្តាលមកពីការទទួលទានអាហារដែលមានជាតិគីមី
ដូច្នេះដើម្បីការពារការកើតឡើងនូវដុំគីស
យើងគប្បីទទួលទានអាហារណាដែលមានគុណប្រយោជន៍សម្រាប់សុខភាពយើងទាំងអស់គ្នា ។
សូមទទួលទានអាហារអោយមានប្រយោជន៍ដូចជាថ្នាំ សូមកុំទទួលទានថ្នាំជំនួសអាហារ
No comments:
Post a Comment