ប្រើទូរសព្ទដល់អស់ថ្ម ឬជិតអស់ថ្ម
ក្រោយមកសាកថ្មឲ្យពេញវិញ ជាអ្វីដែលមនុស្សភាគច្រើនគិតថាល្អ
ប៉ុន្តែការធ្វើបែបនេះមិនមែនជារឿងល្អនោះទេ។
នេះបើតាមសម្ដីអ្នកជំនាញដែលចុះផ្សាយក្នុងគេហទំព័រ Gizmodo។
អីចឹង គួរធ្វើម៉េចបានល្អទៅ?
លោក Eric Limer អ្នកជំនាញផ្នែកនេះ ដែលដកស្រង់ដោយគេហទំព័រ
Gizmodo បានបញ្ជាក់ថា ៖
”ការសាកថ្មពេញៗជាប្រចាំមិនធ្វើឲ្យផ្ទុះថ្ម
ឬមានបញ្ហាអ្វីទេ
ប៉ុន្តែវានឹងធ្វើឲ្យថ្មទូរសព្ទកាន់តែខ្សោយទៅៗ
ពោលគឺមិនសូមកាន់ថ្មបានយូរ”។
អ្នកជំនាញដដែល ណែនាំដល់អ្នកប្រើប្រាស់ Smartphone ទាំងឡាយថា គួររក្សាថ្មឲ្យនៅច្រើនជាង ៥០ % តាមដែលអាចធ្វើទៅបាន កុំប្រើដល់អស់រលីងរួចសាកឡើងវិញមិនល្អនោះទេ។
ចំណុចដ៏ត្រឹមត្រូវក្នុងការសាកថ្មគឺ សាកនៅពេលថ្មនៅសល់ ៤០%
ឲ្យឡើងដល់ ៨០% ហើយដកចេញវិញ។
ការធ្វើបែបនេះនឹងធ្វើឲ្យថ្មរបស់អ្នកកាន់បានយូរដដែល។
ចង់ដឹងមានប្រសិទ្ធភាពឬអត់ សាកល្បងដោយខ្លួនអ្នកបាន៕
No comments:
Post a Comment