Welcome To Website AIYARA PLANET CAMBODIA Tel : (+855) 89 981 926 / 69 63 57 75 / 97 566 34 77 សូមស្វាគមន៍ចំពោះការចូលមកទស្សនាគេហទំព័រ អៃយ៉ារ៉ាផ្លែនណេត ខេមបូឌា លោកអ្នកអាចមើលពត៌មាថ្មីៗ នឹងទាន់ហេតុការណ៍ព្រមទាំងការអប់រំល្អៗជាច្រើនទៀតដែលទាក់ទងនឹងសុខភាពព្រមទាំងការធ្វើជំនួញទីផ្សារបណ្តាញផងដែរ បើលោកអ្នកចង់បានសិរីភាពក្នុងការធ្វើការ លោកអ្នកគ្រាន់តែចូលមកកាន់ទីនេះ នោះលោកអ្នកនឹងដឹងថាគួរធ្វើយ៉ាងណា!...Tel : (+855) 89 981 926 / 69 63 57 75 / 97 566 34 77

Sunday, March 9, 2014

បង្អែមគ្រាប់ខ្នុរ

បង្អែមគ្រាប់ខ្នុរ
គ្រឿងផ្សំ៖
-សណ្តែកបាយ​ ២៥០ក្រាម
-ស្ករស ២០០ក្រាម (បើមិនចូល​ចិត្ត​ផ្អែម បន្ថយស្ករ​បន្តិចក៏បាន​)

-ខ្ទិះដូង
-អំបិល​១ចឹប
-ពងទា ឫពងមាន់ ៨ គោះ​យក​តែ​ពងក្រហម
របៀបធ្វើ៖


-យក​សណ្តែកបាយ​ត្រាំ​ទឹក​ប្រហែល​ជា​៣ម៉ោង
-លាង​សណ្តែកបាយ​អោយ​ស្អាត​ ដាក់​ទឹក​ខ្ទិះដូង​ចូល​​​ (កំពស់​២​
សង់ទីម៉ែត្រពីសណ្តែកបាយ​)
-រួច​​ដាំ​បាយ​សណ្តែក​កុំ​អោយ​ជ្រាយ
-ទុក​អោយ​ត្រជាក់​ លុញ​អោយ​តូចៗ​ប៉ុន​គ្រាប់​ខ្នុរ
-ដាំ​ទឹក​ស្ករ​អោយ​ឡើង​ជើង​អង្រង​ (ដាក់​ស្ករ​អោយ​រាង​ច្រើន​បន្តិច) រួច​បន្ថយ​ភ្លើងចង្ក្រាន​កុំ​
អោយ​ក្តៅខ្លាំង​ពេក
-យក​សណ្តែក​ដែល​លុញ​ហើយ​ ជ្រលក់​ពង​មាន់រួច​បង់​ចូល​ក្នុង​ទឹក​ស្ករ​ទុក​អោយ​ឆ្អិនរួច​ស្រង់​ចេញ​ដាក់​ចាន​ទុក​ជាការ​ស្រេច៕

No comments:

Post a Comment