Welcome To Website AIYARA PLANET CAMBODIA Tel : (+855) 89 981 926 / 69 63 57 75 / 97 566 34 77 សូមស្វាគមន៍ចំពោះការចូលមកទស្សនាគេហទំព័រ អៃយ៉ារ៉ាផ្លែនណេត ខេមបូឌា លោកអ្នកអាចមើលពត៌មាថ្មីៗ នឹងទាន់ហេតុការណ៍ព្រមទាំងការអប់រំល្អៗជាច្រើនទៀតដែលទាក់ទងនឹងសុខភាពព្រមទាំងការធ្វើជំនួញទីផ្សារបណ្តាញផងដែរ បើលោកអ្នកចង់បានសិរីភាពក្នុងការធ្វើការ លោកអ្នកគ្រាន់តែចូលមកកាន់ទីនេះ នោះលោកអ្នកនឹងដឹងថាគួរធ្វើយ៉ាងណា!...Tel : (+855) 89 981 926 / 69 63 57 75 / 97 566 34 77

Sunday, March 9, 2014

ស៊ុប-មីសាច់គោបែបថៃ

គ្រឿងផ្សំ
thai-soup
-ប្រេងសណ្ដែក២ស្លាបព្រា​បាយ

-សាច់​ចំឡក​គោ​ចំនួន​កន្លះ​ទៅ១គីឡូក្រាម​ហាន់​ជាចំណែកៗឬបន្ទះៗ
-ខ្ទឹមស​ចំនួន៥កំពឹស
-សាច់គោ​កញ្ចប់​កិន​ល្អិត​ប្រមាណ​កន្លះ​គីឡូក្រាម
-ស្ពៃក្ដោប​បែប​ចិន​ចំនួន២ផ្លៃ
-ខ្ទឹមបារាំង​ចំនួន២ផ្លែ
-ទឹក​ស៊ុប​ផ្សំ​គ្រឿង​ស្រាប់៣កែវ
-ម្រេច​កន្លះ​ស្លាបព្រា​បាយ
-ទឹកត្រី៤ស្លាបព្រា​បាយ
-មី​ស្រស់​ឬ​សរសៃ​ធំ​ប្រមាណ០.៣០គីឡូក្រាម
-ផ្សិត
-ស្លឹក​ជី​វ៉ាន់ស៊ុយ​ហាន់​ឲ្យ​ល្អិត
-ទឹកខ្មេះ១ស្លាបព្រា​បាយ
-ម្ទេស​ក្រហម​ម៉ដ្ឋ​ចំនួន១ស្លាបព្រា
របៀប​ធ្វើ
១.ដាក់​សាច់គោ​ចូលក្នុង​ឆ្នាំង​ធំ​ល្មម​ហើយ​ចៀន​វា​រហូតដល់​ឡើង​ពណ៌​ត្នោត
២.ដួស​វា​ចេញ​ហើយ​ចាក់​ប្រេង​ហើយ​ដាក់​ខ្ទឹម​ចូល
៣.បំពង​ខ្ទឹម​រហូតដល់​ឡើង​ពណ៌​មាស​តែ​កុំ​ឲ្យ​វា​ខ្លោច
៤.ចាក់​សាច់គោ​កញ្ចប់​ដែល​កិន​ល្អិត​ចូល,ព្រមទាំង​ស្ពៃ​កោប,ខ្ទឹមបារាំង
៥.ចាក់ទឹក​ស៊ុប​ចូល,ព្រមទាំង​ម្រេច,ទឹកត្រី​និង​គ្រឿងផ្សំ​មួយចំនួនទៀត
៦.ទុក​រហូតដល់​ពុះ
៧.ដាក់​មី​ចូល​ហើយ​ទុក​រហូតដល់​ពុះ
៨.ដាក់​សាច់គោ​ចូល​ឬ​ទុក​ចាំ​ដាក់​ដោយ​អ្នក​ញ៉ាំម្នាក់ៗតាម​ការគួរ
១០.បន្ថែម​គ្រឿង​តាម​ការចង់បាន​ដូចជា​ទឹកខ្មេះ,និង​ម្ទេស​ជាដើម។
តើ​ប្រិយមិត្ត​អាចធ្វើ​មុខម្ហូប​មួយ​នេះ​បាន​ឬទេ?
អត្ថបទដើម៖ khmer79

No comments:

Post a Comment