Welcome To Website AIYARA PLANET CAMBODIA Tel : (+855) 89 981 926 / 69 63 57 75 / 97 566 34 77 សូមស្វាគមន៍ចំពោះការចូលមកទស្សនាគេហទំព័រ អៃយ៉ារ៉ាផ្លែនណេត ខេមបូឌា លោកអ្នកអាចមើលពត៌មាថ្មីៗ នឹងទាន់ហេតុការណ៍ព្រមទាំងការអប់រំល្អៗជាច្រើនទៀតដែលទាក់ទងនឹងសុខភាពព្រមទាំងការធ្វើជំនួញទីផ្សារបណ្តាញផងដែរ បើលោកអ្នកចង់បានសិរីភាពក្នុងការធ្វើការ លោកអ្នកគ្រាន់តែចូលមកកាន់ទីនេះ នោះលោកអ្នកនឹងដឹងថាគួរធ្វើយ៉ាងណា!...Tel : (+855) 89 981 926 / 69 63 57 75 / 97 566 34 77

Sunday, March 9, 2014

សញ្ញាទាំង ៥យ៉ាងនៃកង្វះ សារជាតិវីតាមីន ចំពោះកុមារ

E-mailPrintPDF
ជាតិវីតាមីន គឺមានសារៈសំខាន់ជាង គ្រាប់ថ្នាំដែលអ្នកត្រូវលេបទៅទៀត ពួកវាគឺជាផ្នែកមួយនៃការស្ថាបនា និង ប្រព័ន្ធការពារ នៃខ្លួនប្រាណ។ គ្រាប់ថ្នាំដែលមានរាងមូល និង របបអាហារដែល ប្រកបដោយសុខភាព គឺអាចផ្តល់ឲ្យអ្នកនូវអ្វី ដែលខ្លួនប្រាណ ដែលកំពុងលូតលាស់របស់អ្នក ត្រូវការ ប៉ុន្តែភាពជាក់ស្តែងនោះគឺ ថា ទម្លាប់រស់នៅប្រចាំថ្ងៃ ដ៏រវល់របស់យើងរាល់គ្នា និង ពេលខ្លះ ការទទួលទានអាហារ មិនបានត្រឹមត្រូវ គឺអាច បណ្តាលឲ្យអ្នក មានកង្វះសារជាតិវីតាមីន។ ការដឹងនូវសញ្ញា ដែលអ្នកគួរតាមដានគឺជាផ្នែកមួយ ដែលអ្នកអាច ធ្វើការប្រយុទ្ធប្រឆាំងនឹងវាបាន។ សញ្ញាទាំងអស់ នៃកង្វះវីតាមីន ចំពោះកុមារ ដូចដែលមានខាងក្រោមនេះ គឺពិត ជាមិនទាន់គ្រប់គ្រាន់នៅឡើយទេ ប៉ុន្តែវាអាចជួយផ្តល់ឲ្យអ្នក នូវចំណុចគួរពិចារណា នូវបញ្ហាដែលអាចកើត មានបាន។
សញ្ញាដែលបង្ហាញ កូនរបស់អ្នកមាន
កង្វះសារជាតិវីតាមីន D
កង្វះសារជាតិវីតាមីន D ចំពោះកុមារគឺជាបញ្ហាមួយ ដែលតែងតែកើតមាន។ ក្មេងស្រីម្នាក់ អាចត្រូវបានគេ ធ្វើរោគវិនិច្ឆ័យឃើញថា មានកង្វះសារជាតិវីតាមីន D បន្ទាប់ពីនាងបានបង្ហាញ នូវសញ្ញាដ៏គួរឲ្យសង្ស័យមួយ ចំនួន។ សញ្ញាដែលបង្ហាញថា កូនរបស់អ្នកមិនបានបង្កើតជាតិវីតាមីននេះបានគ្រប់គ្រាន់ នោះរួមមានដូចជា៖ ដុះ ធ្មេញយឺតជាងអាយុកាល, មានអារម្មណ៍ឆាប់ខឹង, មិនសូវមានការរីកធំធាត់ និង មានការរមួលសាច់ដុំ។ ការប្រកាច់ និង ភាពពិបាកក្នុងការដកដង្ហើម ក៏អាចជាសញ្ញាដែលគួរ ឲ្យតានដានពីកង្វះសារជាតិវីតាមីន Dនេះផងដែរ។ អ្នកអាចយកឈ្នះ នឹងកង្វះសារជាតិវីតាមីន Dនេះដោយការ ប្រឈមទៅនឹងពន្លឺព្រះអាទិត្យ, ទទួលទានទឹកដោះ គោ, យ៉ាអួ, ហ្វ្រូម៉ាស និង ស្នូលក្រហមនៃស៊ុត។
សញ្ញាដែលបង្ហាញថា កូនរបស់អ្នកមានកង្វះសារជាតិវីតាមីន A
កង្វះសារជាតិវីតាមីន A អាចបណ្តាលឲ្យមានបញ្ហាយ៉ាងធ្ងន់ធ្ងរ ចំពោះការមើលឃើញ។ ចំពោះកុមារ កង្វះសារជាតិវីតាមីន A អាចចាប់ផ្តើមស្តែងចេញដោយ ការមានភាពអស់កំលាំង, ជ្រុះសក់, ចុះទន់ខ្សោយ និង ស្រកទម្ងន់។ រោគសញ្ញាផ្សេងៗដទៃទៀតមានដូចជា.៖ ភ្នែកស្ងួត, ស្បែកបែកស្រកា និង មានការចម្លងរោគនៅ ក្នុងប្រព័ន្ធផ្លូវដង្ហើម។ ធ្វើការប្រឈមនឹងបញ្ហានេះ ដោយការប្រាកដថា កូនៗរបស់អ្នក បានទទួលទាននូវបន្លែដែលមានពណ៌ លឿង និង ទឹកក្រូចឲ្យបានច្រើន មានដូចជា៖ការ៉ុត, ល្ពៅ, ដំឡូងជ្វា និង រួមផងដែរនូវ ស៊ុត និង ហ្វ្រូម៉ា។
សញ្ញាដែលបង្ហាញថា កូនរបស់អ្នកខ្វះសារជាតិវីតាមីន B12
កង្វះសារជាតិវីតាមីន B12 ចំពោះកុមារ ត្រូវបានបង្ហាញខ្លួនវា ក្នុងផ្លូវផ្សេងៗជាច្រើន។ ជាពិសេសនោះ សារជាតិវីតាមីនប្រភេទនេះ មានឥទ្ធិពលយ៉ាងខ្លាំងទៅលើ ប្រព័ន្ធប្រសាទ និង អាចប៉ះពាល់ដល់មុខងាររបស់ ខួរក្បាល និងបេះដូង។ សញ្ញាដែលប្រាប់ថា កូនៗរបស់អ្នកមិនមាន សារជាតិវីតាមីន B12 ក្នុងកម្រិតត្រឹមត្រូវនោះគឺ ឈឺពោះ, ហើម, គេងមិនលក់ ហើយពួកគេអាចចាប់ផ្តើមបាត់បង់សំឡេងរបស់ពួកគេ  ។
សញ្ញាដែលប្រាប់ថា កូនរបស់អ្នកមានកង្វះសារជាតិវីតាមីន B6
ការសម្តែងចេញយ៉ាងច្បាស់ នូវកង្វះសារជាតិវីតាមីន B6 ចំពោះកុមារនោះរួមមានដូចជា៖ មានជំងឺរាគ, ស្លេក ស្លាំង, ចុះទន់ខ្សោយ, ឆាប់ខឹង និងមានការប្រកាច់។ ក្រុមអ្នកសិក្សាស្រាវជ្រាវ ក៏បានចង្អុលបង្ហាញផងដែរថា កង្វះ សារជាតិវីតាមីននេះ គឺជាទុក្ខទោសដែលស្ថិតនៅពីក្រោយ ការមិនយកចិត្តទុកដាក់ នូវទង្វើមួយចំនួនរបស់កុមារ ដូចជា៖ ភាពរុញកន្ត្រាក់, ការធ្វើសកម្មភាពតប ក្នុងកម្រិតខ្ពស់ជ្រុល, មានអារម្មណ៍ឆេវឆាវខ្លាំង និង អកប្បកិរិយា មិនសមរម្យមួយចំនួន ផ្សេងទៀត។ អ្នកអាចដោះស្រាយនឹងបញ្ហានេះ ដោយការផ្តល់ឲ្យពួកគេនូវ សាច់ជាច្រើនប្រភេទផ្សេងៗគ្នាមាន សាច់មាន់,សាច់ត្រី, សណ្តែកដី, ស៊ុត, ទឹកដោះគោ, ហ្វ្រូម៉ាស និង សណ្តែកខៀវ។ អ្នកដែលតមសាច់ គួរស្វែងរក សារធាតុបន្ថែមណាមួយ ដើម្បីរក្សាកម្រិតវីតាមីន B ឲ្យស្ថិតក្នុងបរិមាណសមស្របចំពោះសុខភាព។
សញ្ញាដែលបង្ហាញថា កូនរបស់អ្នក កង្វះសារជាតិវីតាមីន C
ការដែលពួកគេងាយនឹងមានស្នាមជាំនៅលើស្បែក គឺជាសញ្ញាមួយ ដែលបង្ហាញថាកូនៗរបស់អ្នក គឺមិនបាន ទទួលយកសារជាតិវីតាមីន C នេះបានគ្រប់គ្រាន់នោះទេ។ លើសពីនេះទៅទៀត គេអាចជួបប្រទះនឹងការឈឺ សន្លាក់, មានស្បែកស្ងួត និង មិនសូវឃ្លានបាយ។ ការហូរឈាមច្រមុះជាញឹកញាប់, មានការចម្លងរោគ និង ការមានជំងឺ ក៏អាចជាសញ្ញាដែលគួរ ឲ្យអ្នកតាមដានដឹងពី កង្វះសារជាតិនេះផងដែរ។ ដើម្បីប្រឈមនឹងកង្វះសារជាតិវីតាមីន C នេះ អ្នកត្រូវផ្តល់ឲ្យពួកគេនូវ ឱកាសជាច្រើន ក្នុងការទទួលទាន យកនូវ ប្រភេទផ្សេងៗជាច្រើននៃផ្លែក្រូច, ផ្លែស្តបឺរី, ផ្លែប៉េងប៉ោះ, គីវី និង បន្លែពណ៌បៃតងមានដូចជា ផ្កាខាត់ណា ខៀវជាដើម។ ខណៈពេលដែលបញ្ហា នៃកង្វះសារជាតិវីតាមីន គឺពិតជាគួរឲ្យមានការព្រួយបារម្ភ វាពិតជាចាំបាច់ណាស់ ដែលអ្នកត្រូវកត់ចំណាំទុកនូវ បរិមាណនៃថ្នាំគ្រាប់ សារជាតិបំប៉នបន្ថែម ដែលពួកគេបានលេប ពីព្រោះថាវា អាចនឹង ធ្វើឲ្យរាងកាយអ្នកពុលបាន។ ប្រសិនបើអ្នកមានការសង្ស័យពីសញ្ញាទាំងនេះថា ជាប់ទាក់ទង នឹង កង្វះសារជាតិវីតាមីន សូមធ្វើការពិនិត្យជាមួយនឹង វេជ្ជបណ្ឌិតជាមុនសិន មុនពេលអ្នកចាប់ផ្តើម ឲ្យកូនរបស់អ្នក លេប ថ្នាំគ្រាប់ វីតាមីនបន្ថែម ដើម្បីជៀសវាងការទទួលទានលើសកំណត់ ៕

No comments:

Post a Comment