មនុស្សគ្រប់រូបតែងតែចង់បានសម្រស់អោយក្មេងជាងវ័យហើយខាងក្រោមនេះជាអាហារ៥មុខសម្រាប់ជួយឲ្យបុរសស្រ្តីទាំងឡាយមិនងាយចាស់និងជួយថែរក្សាសុខភាពបានយ៉ាងល្អ។
១ខ្ទឹមសៈវាមានគុណសម្បត្តិពិសេសអាចជួយកម្ចាត់អាការមួយចំនួនបានដូចជាប្រើជាថ្នាំបណ្តេញខ្យល់ចេញពី ក្នុងពោះវៀន បំបាត់រោគក្អកកាត់ស្លេស្ម និងជួយរំលាយអាហារ។ ក្រៅពីនេះខ្ទឹមស មានសារជាតិ អែលលីស៊ីន (Allicin)ដែលជួយកកាត់បន្ថយជាតិខ្លាញ់ក្នុងឈាមឬអាចហៅថាកូលេស្តូរ៉ល។ ការទទួលទានខ្ទឹមសក្នុងមួយថ្ងៃ១ទៅ៣កំពឹសអាចជួយការពាររោគបេះដូងការពារការកកផ្តុំនៃឈាមក្នុងរាងកាយដែលជាហេតុធ្វើឲ្យមានជំងឺកកស្ទះឈាមឬបេះដូងខ្វះឈាមបាន។
២-បន្លែនិងផ្លែឈើៈ ការ
ទទួលទានបន្លែផ្លែឈើ ជាប់ជាប្រចាំរួមទាំងរុក្ខជាតិ សណ្តែកផ្សេងៗដែល សម្បូរទៅដោយវីតាមីន ធាតុរ៉ែនិងអង់ស៊ីម ជាច្រើនមុខនោះ អាចជួយពង្រឹងកោសិកា ក្នុងរាងកាយឲ្យរឹងមាំ សាច់ដុំហាប់ណែន និងស្បែកតឹងណែនល្អ។ ក្រៅពីនេះបន្លែទាំងនេះ នៅអាចជួយឲ្យមាន ថាមពលខ្លាំងក្លា និងប្រព័ន្ធកាកសំណល់បញ្ចេញចោលដូចជាលាមកទឹកនោមបានល្អទៀតផង។
៣-តៅហ៊ូៈ មានប្រូតេអ៊ីនយ៉ាងខ្ពស់ និងជួយកិនរំលាយ អាហារបានយ៉ាងល្អ។ក្រុមឯកទេសបាន រកឃើញថាប្រូតេអ៊ីន នៅក្នុងសណ្តែកសៀង ជួយកាត់បន្ថយជាតិខ្លាញ់អាក្រក់ក្នុងឈាម និងជួយបន្ថែមបរិមាណ ខ្លាញ់ល្អៗបញ្ចួលទៅវិញ។វាអាចជួយការពាររោគសរសៃឈាមបេះដូងនិងការពារ រោគបេះដូងមួយចំនួន។ ក្នុងសណ្តែកសៀងសម្បូរទៅដោយសារជាតិកាល់ស្យូមដែកស័ង្កសីនិងវីតាមីនB។
៤- ត្រីសមុទ្រៈ មានដូចជាត្រីសាល់ម៉ុន ត្រីធូណា ត្រីសាឌីន ជាដើម មានអាស៊ីតខ្លាញ់អូមេហ្គា៣ ដែលក្រុមអ្នកស្រាវជ្រាវ បានរកឃើញចាត្រីទាំងនោះ អាចជួយការពារ រោគបេះដូងឈាមត្បៀតតូច , ជួយការពារដល់ការធ្វើការងាររបស់ប្រព័ន្ធខួរក្បាលនិងកាត់បន្ថយជំងឺលើសឈាម។ ក្នុងត្រីសមុទ្រមានជាតិខ្លាញ់ ម៉្យាងឈ្មោះត្រាយគ្លីស៊ីរៃ អាចជួយថែរក្សាចលនា ចង្វាក់បេះដូងឲ្យមាន ដំណើរការលោតបានល្អ ហើយក្រៅពីនេះនៅ មានសារជាតិអាចជួយ ការពារមិនឲ្យកោសិកា ធ្វើការងារខុស ប្រក្រតីទៀតផង។
៥- តែៈ ជួយកាត់បន្ថយ ភាពចាស់និងធ្វើឲ្យ មានអាយុយឺនយូរជាពិសេស តែបៃតងក្រៅពី ការពាររោគសរសៃ ឈាមបេះដូង ហើយនៅអាចកាត់បន្ថយ ជាតិខ្លាញ់ក្នុងសរសៃឈាម និងជួយការពាររោគមហារីក បានទៀតផង។ តែមានលក្ខណៈពិសេស ម៉្យាងទៀត គឺអាចជួយថែរក្សាអនាម័យ ក្នុងមាត់និងកម្ចាត់បាក់តេរី មួយចំនួនចេញពីក្នុងមាត់ ហើយអាចធ្វើឲ្យ ធ្មេញកាន់តែរឹងមាំ៕
No comments:
Post a Comment