តើអ្នកមានការព្រួយបារម្ភ ជាមួយនឹងខ្យល់ដង្ហើមមិនល្អ របស់អ្នកដែរឬទេ? ដោយយោងតាម
សមាគមសុខភាពមាត់ធ្មេញ របស់សហរដ្ឋអាមេរិក បាននិយាយថា មានប្រជាជនអាមេរិក
ចំនួន ៤០លាននាក់ កំពុងទទួលរងគ្រោះ ពីស្ថានភាពនេះ។ ខ្យល់ដង្ហើមមាត់មិនល្អ
គឺអាចផ្តល់ផលរំខាន ដល់ជីវិតរស់នៅ ក្នុងសង្គមរបស់អ្នក។
វាអាចធ្វើឲ្យអ្នកមានការ ប្រុងប្រយ័ត្នចំពោះខ្លួនឯង និង មានភាពអៀនខ្មាស់។
តែជាសំណាងល្អ វាមាននូវវិធីសាមញ្ញ និង មានប្រសិទ្ធភាពជាច្រើន
ដែលអ្នកអាចអនុវត្តបាន ដើម្បីឲ្យខ្យល់ដង្ហើមរបស់អ្នក
មានភាពស្រស់ថ្លាបានមកវិញ ។
មូលហេតុដំបូង
ដែលធ្វើឲ្យអ្នកមានក្លិនមាត់មិនល្អនោះគឺ សារជាតិកំណកកំបោរ ដែលមានជាប់ស្អិត
ផ្តុំឡើងនៅលើធ្មេញរបស់អ្នក ដែលវានឹងក្លាយជា កន្លែងស្នាក់នៅរបស់
ពពួកបាក់តេរី។ ហើយអាហារដែលនៅសល់ នឹងចន្លោះធ្មេញ គឺនឹងបន្ថែមបញ្ហា
ទៅលើនោះទៀត។ យើងទាំងអស់គ្នា គួរធ្វើការដុស ធ្មេញ យ៉ាងហោចណាស់ ឲ្យបានពីរដង
ក្នុងមួយថ្ងៃ និង ប្រើសរសៃអំបោះរូសធ្មេញ ឲ្យបានជារៀងរាល់ថ្ងៃ។
ប្រសិនបើអ្នកមានការព្រួយបារម្ភពី ខ្យល់ដង្ហើមរបស់អ្នក
នោះអ្នកអាចធ្វើការដុសធ្មេញ និង រូសធ្មេញឲ្យបានញឹកញាប់ ជាងមុនបន្តិច។
ប៉ុន្តែអ្នកមិនត្រូវធ្វើវា ច្រើនជ្រុលពេកនោះទេ។ ការដុស ធ្មេញក្នុងកម្រិត
ខ្លាំងក្លាជ្រុលពេក គឺអាចបំផា្លញដល់ កាចាធ្មេញ និង
អាចធ្វើឲ្យធ្មេញអ្នកងាយនឹង ពុកផុយបានផងដែរ។
២. ដុសអណ្តាតរបស់អ្នក
ស្រទាប់ដែលស្រោប
ជាធម្មតានៅលើអណ្តាត គឺអាចជាជម្រក នៃបាក់តេរី ដែលបង្កឲ្យមានក្លិន
មិនល្អបាន។ ដើម្បីបំបាត់ពួកវា នោះអ្នកត្រូវធ្វើ ការដុសសំអាតនៅលើ
អណ្តាតអ្នកថ្នមៗ ជាមួយនឹងច្រាស់ដុសធ្មេញ។ មានមនុស្សមួយចំនួន បានយល់ថា
ការប្រើច្រាស់ដុសធ្មេញ គឺអាចនឹងមាន ភាពធំជ្រុល និងមិនមានផាសុក
ក្នុងការដុសឲ្យបានដល់ផ្នែកខាងក្រោយនៃអណ្តាត។ នៅក្នុងករណីនេះ
អ្នកអាចប្រើប្រដាប់ សម្រាប់ដុសអណ្តាត ។ ពួកវាត្រូវបានតាក់តែង ជាពិសេស
ដើម្បីធ្វើការផ្តល់សម្ពាធមួយ សមស្របទៅលើអណ្តាត ដែលអាចយកចេញនូវ ពពួកបាក់តេរី, កាកសំណល់ចំណី អាហារ និង កោសិកាស្បែកងាប់ ដែលការប្រើច្រាស់ដុសធ្មេញ តែមួយមុខ គឺមិនអាចយក ពួកវា ចេញបាន។
៣. ជៀសវាង នូវប្រភេទអាហារ ដែលធ្វើឲ្យខ្យល់ដង្ហើម អ្នកមានក្លិនជូរ
ខ្ទឹមបារាំង
និង ខ្ទឹមស គឺជាមូលហេតុដ៏ចំបងមួយ ។ ជាសំណាងអាក្រក់
ការដុសធ្មេញបន្ទាប់ពីអ្នក បានទទួលទានខ្ទឹមបារាំង និង ខ្ទឹមស ហើយ
គឺមិនអាចជួយអ្នក ក្នុងការបំបាត់ក្លិន របស់ពួកវាបានទេ។ សារធាតុនៃក្លិនប្រហើរ
ដែលមានផ្ទុកនៅក្នុងពួកវានេះ គឺអាចធ្វើដំណើរទៅក្នុង ចរន្តឈាមរបស់អ្នក និង
អាចធ្វើដំណើរទៅកាន់សួត ដែលជាទីកន្លែងដែលអ្នកត្រូវ
ដកដង្ហើមបញ្ចេញពួកវាមកក្រៅ ។ វិធីតែម្យ៉ាង ដែលអ្នក អាចជៀសវាង
នូវបញ្ហានេះបាន គឺមានតែអ្នកត្រូវជៀសវាង នូវការទទួលទាននូវ ពពួកខ្ទឹមស និង
ខ្ទឹមបារាំង ជាពិសេសមុនពេល ដែលអ្នកត្រូវទៅធ្វើការ ឬ
ចូលក្នុងព្រឹត្តិការណ៍ផ្សេងៗ នៅក្នុងសង្គម នៅពេលដែលអ្នក មានការព្រួយបារម្ភ
ពីក្លិនមាត់របស់អ្នក ។
៤. បោះចោលនូវទំលាប់ នៃការជក់បារី
៥. ធ្វើការខ្ពុលមាត់
ជាបន្ថែមទៅលើ
ការធ្វើឲ្យខ្យល់ដង្ហើមរបស់អ្នក ស្រស់ថ្លាឡើងវិញ ការលាងសំអាតមាត់
ដោយប្រើទឹកលាងសំអាតមាត់ ដែលប្រឆាំងនឹងពួកបាក់តេរី ដោយបន្ថែមនូវ ការការពារ
ដោយការកាត់បន្ថយនូវ សារជាតិកំណកកំបោរ ដែលបង្កឲ្យមានបាក់តេរី។
បន្ទាប់ពីទទួលទានអាហាររួច អ្នកត្រូវខ្ពុរមាត់ ជាមួយនឹង ទឹកស្អាតធម្មតា
ដើម្បីជួយធ្វើឲ្យខ្យល់ដង្ហើមអ្នក ស្រស់ថ្លាឡើងវិញ ដោយការបំបាត់នូវ
បំណែកតូចល្អិតនៃចំណីអាហារ។
៦. ជៀសវាងនូវស្ករគ្រាប់ ដោយប្រើជំនួសមកវិញ នូវស្ករកៅស៊ូបន្ទាប់ពី ទទួលទានអាហាររួច
ស្ករគ្រាប់
ដែលមានជាតិស្ករ គឺអាចជំរុញឲ្យមានការ រីកលូតលាស់នូវ ពពួកបាក់តេរី
នៅក្នុងមាត់ និង បន្ថែមនូវបញ្ហា នៃខ្យល់ដង្ហើមិនល្អ។ ជំនួសមកវិញ
អ្នកត្រូវទំពារស្ករកៅស៊ូវិញ ។ ស្ករកៅស៊ូ គឺ អាចជំរុញឲ្យមានទឹកមាត់
ដែលវាជាយន្តការ បែបធម្មជាតិមួយ ក្នុងការប្រឆាំងនឹង សារជាតិអាស៊ីត
នៃកំណកកំបោរ ដែលបណ្តាលឲ្យធ្មេញពុក និង មានក្លិនមាត់មិនល្អបាន។
៧. ថែរក្សាអញ្ចាញធ្មេញរបស់អ្នក ឲ្យមានសុខភាពល្អ
ជំងឺនៃអញ្ចាញធ្មេញ
គឺជាមូលហេតុដ៏ចំបង ដែលធ្វើឲ្យមាត់អ្នកមានក្លិនមិនល្អ។ ពពួកបាក់តេរី
ត្រូវបានប្រមូលផ្តុំនៅ ក្នុងប្រហោងផ្នែក ខាងក្រោមនៃធ្មេញ ដែលវាអាចនឹងបង្កើត
បាននូវក្លិនមិនល្អ។ ប្រសិនបើអ្នកមាន ជំងឺអញ្ចាញធ្មេញ នោះទន្តពេទ្យអាចនឹង
ធ្វើការណែនាំឲ្យអ្នក ទទួលការព្យាបាល សុខភាពមាត់ធ្មេញ ជាទៀតទាត់ ជាមួយនឹង
ទន្តពេទ្យដែលមានជំនាញ ក្នុងការព្យាបាលជំងឺអញ្ចាញធ្មេញ ។
៨. មានការប្រុងប្រយ័ត្នចំពោះភាពស្ងួត នៅក្នុងមាត់
ការមិនសូវមានទឹកមាត់
គឺអាចជំរុញធ្វើឲ្យ ធ្មេញឆាប់ពុក និង អាចធ្វើឲ្យអ្នកមាន ខ្យល់ដង្ហើម
មិនល្អបានផងដែរ។ ប្រសិនបើមាត់របស់អ្នក មានសភាពស្ងួត នោះអ្នកត្រូវផឹកទឹក
ឲ្យបានច្រើន នៅក្នុងអំឡុងពេលថ្ងៃ។ ធ្វើការទំពារស្ករកៅស៊ូ ដែលមិនសូវមាន ឬ
មិនមានជាតិស្ករ ដែលអាចជួយ ជំរុញឲ្យមាន ទឹកមាត់បាន។ ប្រើម៉ាស៊ីនផ្តល់សំណើម
នៅក្នុងពេលយប់ ប្រសិនបើមានខ្យល់ស្ងួត នៅក្នុងបន្ទប់។ ប្រសិនបើមាត់របស់អ្នក
នៅតែមានសភាពស្ងួត ក្នុងសភាពមិនធម្មតា នោះអ្នកត្រូវធ្វើការ ពិភាក្សាជាមួយនឹង
ទន្តពេទ្យ ឬ វេជ្ជបណ្ឌិត។ មាត់ស្ងួត គឺជាផលរំខាន នៃឱសថជាក់លាក់មួយចំនួន ។
៩. ធ្វើការណាត់ជួប ជាមួយនឹងវេជ្ជបណ្ឌិត
ប្រសិនបើអ្នកនៅតែបន្ត
មានក្លិនមាត់មិនល្អ បើទោះជាអ្នកខិតខំធ្វើ យ៉ាងល្អហើយក៏ដោយ នោះអ្នកត្រូវ
ទៅជួបនឹងវេជ្ជបណ្ឌិត។ ខ្យល់ដង្ហើមមិនល្អ អាចជារោគសញ្ញា
នៃស្ថានភាពផ្នែកវេជ្ជសាស្ត្រមួយចំនួន មានដូចជា ការបង្ករោគនៅក្នុងច្រមុះ, ការហូរសារធាតុរាវចេញពីច្រមុះ ដោយសារប្រតិកម្ម អាលែហ្សី,ការបង្ករោគនៅក្នុងសួត, ជំងឺទឹកនោមផ្អែម , ជំងឺថ្លើម ឬ ជំងឺតម្រងនោម ៕
No comments:
Post a Comment